(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៨,៧៨៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៣,៧១៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៧៥៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,២៨០នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៨៥៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៥,១៧៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៥០,៩៩៩នាក់, ដូសទី៤ចំនួន ៥,២១១,៧៨៨នាក់, ដូសទី៥ចំនួន ១,៨៦២,២៨៧នាក់ និងដូសទី៦ចំនួន ៤១៩,៣៦០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕