(បន្ទាយមានជ័យ)៖ លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំដោយប្រដាប់អាវុធចុះដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ឆន សុខុម បន្តចុះត្រួតពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងនគរបាលការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្របតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ដើម្បីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់និងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក ឆន សុខុម បានដើរល្បាតតាមខ្សែបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងពីចំណុចនិយាមការ (TA358 104) ដល់និយាមការ (TA364 099) ការល្បាតឃើញថាគ្មានអ្វីប្រែប្រួលនោះទេ ហើយកម្លាំងនឹងអនុវត្តបន្តរតាមបទបញ្ជររបស់លោកមេបញ្ជារការ និងលោកស្នងការដែលបានដាក់ចេញ៕