(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលយល់ព្រមទទួលយកប្រាក់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតក្នុងវត្តបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ។

លោកអភិបាលខេត្ត បានថ្លែងថា កត្តាសុខសន្តិភាព ជាកាលានុវត្តភាពប្រកប ដោយភាពត្រឹមត្រូវដែលបានមិនអាចកាត់ផ្ដាច់ក្នុងការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ច និងសង្គមជាតិ។

លោកបានបន្តថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបទៅដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែគិតគូ និងនៅកៀកកិតជាមួយ បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេស:នៅគ្រប់និន្នាការនយោបាយ ទាំងអស់ ប្រកបដោយភាតរភាព ដើម្បីការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ»

ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូពីសុខទុក្ខពលរដ្ឋ និងបានថ្លែងអំណរគុណរដ្ឋបាលខេត្តកណ្តាល ដែលបានខិតខំដោះស្រាយបញ្ហប្រឈមនានាជូនប្រជាពលរដ្ឋ។

សូមជម្រាបថា ពលរដ្ឋទាំងអស់មានចំនួន៦០គ្រួសារ ដែល៣០គ្រួសារ នៅស្រុកបាទី ខេត្តតាកែវ និង៣០គ្រួសារទៀតនៅស្រុកកណ្ដាលស្ទឹង ដែលរងផលប៉ះពាល់នៃការសាងសង់អាកាសយានដ្ឋានតេជោក្រុងតាខ្មៅ ដោយតម្លៃដីធ្លីដែលពលរដ្ឋទទួលបាន៨ដុល្លារក្នុងម៉ែត្រការ៉េ៕