(ស្ទឹងត្រែង)៖ និយ័តករធានារ៉ាប់រងកម្ពុជា នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ នៅខេត្តស្ទឹងត្រែង។

សិក្ខាសាលានេះ រៀបចំក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង ពីវិស័យធានារ៉ាប់រង ជូនដល់មន្ត្រីរាជការ និងសាធារណជន នីតិវិធីនៃការដាក់ពាក្យបណ្តឹង និងតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការដោះស្រាយបណ្តឹងធានារ៉ាប់រង ក៏ដូចជាខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធានារ៉ាប់ង។

ចំពោះសាធារណជនដែលមានបំណងចូលរួម អាចធ្វើការចុះឈ្មោះតាមរយៈការស្កេន QR Code លើសេចក្តីជូនដំណឹង (ដោយចំនួនមានកំណត់)៕