(ភ្នំពេញ)៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា កុសុមារាម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានប្រគល់រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង សម្រាប់បម្រើឱ្យការងារមនុស្សធម៌។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមវត្តមានលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ព្រមទាំងសហការី។

គ្រឿងឧបភោគ បរិភោគ ដែលសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ប្រគល់ជូនរួមមាន៖ ទឹកក្រូច ២៦កេស, មី មីម៉ាម៉ា ៧កេសធំ មី និងមីម៉ាម៉ាកំប៉ុង ២កេសធំ, ផ្លែឈើកំប៉ុង ១កេស, ទឹកសុទ្ធ ៤៦កេស, ទឹកដោះគោ ៩កេសធំ, ស្ករស ៦កេស, ត្រីខ ១១៨៧កំប៉ុង, អូវ៉ាន់ទីន ៣កេស, អំបិល ៧កេស និងបច្ច័យចំនួន ២,០០០,០០០រៀល សរុបជាថវិកាចំនួន ១២,៩៧២,១០០រៀល។

ក្នុងនាមអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង សូមសម្តែងនូវការអរព្រះគុណយ៉ាងក្រៃលែងជូនចំពោះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា កុសុមារាម ព្រះសង្ឃទាំងអស់នៅក្នុងវត្ត លង្កា កុសុមារាម ដែលបានឧបត្តម្ភមកដល់អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ខ្ញុំព្រះករុណាសូមគោរពជូនពរសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល និងព្រះសង្ឃគង់នៅក្នុងវត្តលង្កា កុសុមារាម ទាំងអស់ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕