(ភ្នំពេញ)៖ លោក ស៉ឹម បូរី អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ស្រុកកំរៀង ខេត្តបាត់ដំបង នៃគណបក្សភ្លើងទៀន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានចេញវីដេអូមួយ ដោយស្នើទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ស៉ឹម បូរី បានបញ្ជាក់ថា លោកអស់ជំនឿនឹងគណបក្សភ្លើងទៀន ព្រោះធ្វើឲ្យបាត់ឯកសារគណបក្ស និងប្រកាសគាំទ្រការសម្រេចមិនឲ្យគណបក្សនេះ និងគណបក្សមហាសាមគ្គីជាតិខ្មែរ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ផងដែរ ពាក់ព័ន្ធនឹងគ្មានឯកសារគ្រប់គ្រាន់៕
ខាងក្រោមនេះជាវីដេអូ៖