(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិធំៗ បានលើកឡើងថា នាវាដើរដោយថាមពលនុយក្លេអ៊ែ ដែលអូស្រ្តាលីទិញពីអាមេរិក គឺងាយស្រួលខ្លាំងណាស់ ក្នុងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ ដែលធ្វើឱ្យប្រទេសផ្សេងៗកាន់តែបារម្ភអំពីបញ្ហាសន្តិសុខ។

លោកបញ្ជាក់ថា មានប្រទេសជាច្រើនបានជំទាស់នឹងអូស្រ្តាលី ដែលទិញនាវាមុជទឹកនេះពីសហរដ្ឋអាមេរិក ដោយសារតែគាត់ជាសមាជិកប្រទេសមិនសាយភាយអាវុធនុយក្លេអ៊ែ ហើយសហរដ្ឋអាមេរិកទៀតសោត មិនដែលផ្ទេរបច្ចេកវិជ្ជានេះទៅឱ្យប្រទេសផ្សេងនោះទេ ក្រៅពីអង់គ្លេស ប៉ុន្តែលើកនេះ គាត់បានផ្តល់ទៅឱ្យអូស្រ្តាលី ដែលធ្វើឡើងដើម្បីឡោមព័ទ្ធចិនតែប៉ុណ្ណោះ។

សូមស្តាប់ការលើកឡើងរបស់ លោក ពុយ គា ដូចតទៅ៖