(កណ្ដាល)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយអាជីវករ និងសិប្បករនៅក្នុងស្រុកកៀនស្វាយ និងអមជាមួយ និងការពាំនាំសួរសុខទុក្ខ ពីឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា និងជាអនុប្រធានក្រុមការងារ គណបក្សចុះជួយស្រុកកៀនស្វាយ បានអំពាវនាវឲ្យអ៊ំពូមីងបងប្អូនជាអាជីវករ សិប្បករ និងប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ក្នុងការធ្វើអ្វីៗត្រូវធ្វើត្រូវធ្វើចេញពីបេះដូងពិតៗ ការរៀនគិតវិជ្ជមាន និងការបង្វែរបញ្ហាប្រឈមទៅជាឱកាសនៃអាជីវកម្ម។

លោកក៏បានបញ្ជាក់ផងដែរថា សេដ្ឋកិច្ចប្រទេសយើងអភិវឌ្ឍទៅបាន គឺពិតណាស់ថា មានចំណែកនៃការចូលរួមរបស់អ៊ំពូមីងបងប្អូនទាំងអស់គ្នា និងបន្តជំរុញឲ្យមានការគាំទ្រផលិតផលខ្មែរ ដូចមានពាក្យស្លោកថា «គាំទ្រផលិតផលខ្មែរ ថែរក្សាសេដ្ឋកិច្ចជាតិ»

ជាការកត់សម្គាល់ សិក្ខាកាមមានការយកចិត្តទុកដាក់ចំពោះបទឧទ្ទេសនាមខាងលើនេះ និងសំដែងការរីករាយយ៉ាងខ្លាំងដែលបានមកចូលរួម និងបានពាំនាំនូវប្រយោគ «ធ្វើអ្វីត្រូវចេញពីបេះដូង» និង «គាំទ្រផលិតផលខ្មែរ ថែរក្សាសេដ្ឋកិច្ចជាតិ»