(បាត់ដំបង)៖ សមាជិកជាន់ខ្ពស់របស់គណបក្សភ្លើងទៀនក្នុងស្រុកសំឡូត ខេត្តបាត់ដំបងម្នាក់ទៀត បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគេមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលអាចដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យល្អប្រសើរ។
លោក ឃី ឧត្តម លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនស្រុកសំឡូត និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងវីដេអូគោរពចូលសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ លោក ឃី ឧត្តម បានសូមទោសសម្តេចតេជោ ហ៊ុន សែន ចំពោះការលង់ជឿចំពោះការអូសទាញរបស់បក្សប្រឆាំងនាពេលកន្លងមក។
លោក ឃី ឧត្តម ក៏បានអំពាវនាវដល់សមាជិក សមាជិកាបក្សភ្លើងទៀនក្នុងស្រុកសំឡូតដទៃទៀត ឱ្យដើរចេញពីបក្សភ្លើងទៀន ហើយចូលរួមធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជានកម្ពុជា ដើម្បីមានឱកាសចូលរួមកសាងសង្គមជាតិ៕