(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយទៅអង្គការមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) ដោយព្រមានអង្គការនេះឲ្យបញ្ឈប់ជាបន្ទាន់កិច្ចប្រជុំស្ដីពី «Review of Current Humanitarian Efforts, and Seeking Effective Ways Forward»

លិខិតដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះ «ក្រសួងមហាផ្ទៃ តម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំស្ដីពី «Review of Current Humanitarian Efforts, and Seeking Effective Ways Forward» ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយសារសកម្មភាពនេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ»។

ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន។ នេះបើតាមលិខិតដដែល៕