(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតអំណរគុណជូន ចំពោះឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ក្នុងឱកាសលោកឧកញ៉ាបណ្ឌិត ផ្ដល់ជូនអាហារូបករណ៍ ១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចំពោះសម្ដេចតេជោ ហ៊ុន សែន។

បើតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ចាត់ទុកថា អាហារូបករណ៍នេះ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យមានចំណេះដឹង ចំណេះធ្វើ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង គុណធម៌ក្នុងការបន្តវេនកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ៖