(ភ្នំពេញ)៖ ដូចតាមការគ្រោងទុក មូលនិធិគន្ធបុប្ផាកម្ពុជា បានចាប់ផ្តើមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាហើយ ដែលមានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្រ្គោះកុមារ។

ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

សូមស្កែន KHQR CODE ខាងក្រោមនេះ ឬ ចុចតំណនេះដើម្បីបរិច្ចាគ https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE) https://bit.ly/3XBzbDn (តំណទៅកាន់លេខគណនី)

រួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ! ខ្មែរជួយខ្មែរ !