(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីណែនាំស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាមួយនឹងការណែនាំដល់មេបញ្ជាការកម្លាំងប្រដាប់អាវុធ លោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត គ្រឹះស្ថានសាធារណឯកជន គ្រឹះស្ថានសិក្សា សាលារៀន និងបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់និងការពារពីជំងឺគ្រុនឈាម។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ថា ក្នុងរដូវភ្លៀងធ្លាក់នេះ រដ្ឋបាលខេត្តព្រះវិហារបានកត់សម្គាល់ឃើញថា មានការកើនឡើងនូវជំងឺគ្រុនឈាម ដែលបង្កឡើងដោយមូសខ្លា និងអាចធ្វើឱ្យបាត់បង់អាយុជីវិតយ៉ាងឆាប់រហ័សថែមទៀតផង។

ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានជំងឺគ្រុនឈាមនេះ រដ្ឋបាលខេត្តសូមណែនាំដូចខាងក្រោម៖