(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ចំនួន៧២នាក់ នៅភូមិទួលសុព័រ ឃ្មុំទូលសូភី នៃខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដោះសម្លៀកបំពាក់ដែលមានរូបសញ្ញាគណបក្សភ្លើងទៀន និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពួកគាត់សុទ្ធបានបញ្ជាក់ដូចៗគ្នាថា ការសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀន ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿ ព្រោះគណបក្សប្រឆាំងបានត្រឹមតែប្រើល្បិចបោកប្រាស់សមាជិកបក្សរបស់ខ្លួន នឹងប្រជាពលរដ្ឋដែលគាំទ្របក្សខ្លួន តែងតែបង្ករអរិយភាពក្នុងសង្គមព្រមទាំងបានអំពាវនាវអោយបរទេសកាត់ជំនួយពីកម្ពុជាផងដែរ។ ហើយសកម្មជនទាំងអស់បាត់បង់ទំនុកចិត្តលើគណបក្សភ្លើងទៀន ហើយគិតថា មិនមានគណបក្សនយោបាយណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។
សកម្មជនបក្សភ្លើងទៀន ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការវិលមករួមជីវភាពនយោបាយរបស់ប្រជាពលរដ្ឋអតីតអ្នកគាំទ្រគណបក្សប្រឆាំង មានន័យថា មិនមែនមកចុះចូល ឬក្រោមការគៀបសង្កត់ពីនរណានោះទេ ពោលពួកគាត់បានមើលឃើញអំពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជន ដែលមានការអភិវឌ្ឍ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ ដែលធ្វើឱ្យអន្តរជាតិទទួលការរីកចម្រើនលើគ្រប់វិស័យ។
បន្ថែមពីនេះពួកគាត់ ក៏បានសូមកោតសរសើរចំពោះរាជរដ្ឋាភិបាល ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើកបិទ គឺឥតខ្ចះតែម្តង ហើយពួកគាត់បានមើលឃើញពីគុណប្រយោជន៍ នៃសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ៕