(ភ្នំពេញ)៖ លទ្ធផលសិក្សាបញ្ចប់ថ្នាក់បណ្ឌិតរបស់លោក ឆាយ សុផល អនុរដ្ឋលេខា​ធិ​ការក្រសួងព័ត៌មាន បានរកឃើញថា ឥទ្ធិពលបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឱ្យមន្ត្រី និងប្រជាពលរដ្ឋកម្ពុជា បានផ្លាស់ប្តូរឥរិយាបថ។

ការផ្លាស់ប្តូរដែលបានរកឃើញនោះ គឺប្រជាពលរដ្ឋហ៊ានបញ្ចេញមតិនៅតាម​ទំព័រ​ហ្វេសប៊ុកទាំងកិច្ចការនយោបាយ ច្បាប់ និងបញ្ហាសង្គម។ ការហ៊ានបញ្ចេញមតិរបស់​ប្រជាពលរដ្ឋ បានជះឥទ្ធិពលដល់ឥរិយាបថ​របស់មន្ត្រី​ ក្នុងការ​ផ្តល់សេវាសាធារណៈ​របស់ ហើយអាចជួយកាត់បន្ថយការិយាធិបតេយ្យ និងអំពើពុករលួយជាដើម។

ក្នុងអត្ថបទសិក្សានេះ ក៏បានរកឃើញដែរថា ការហ៊ានបញ្ចេញមតិរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យមានការឆ្លើយតបពីថ្នាក់ដឹកនាំចំពោះការផ្តល់សេវាសាធារណៈរបស់រដ្ឋកាន់តែលឿន និងមានប្រសិទ្ធភាព ព្រមទាំងជះឥទ្ធិពលលើឥរិយាបថមន្រ្តីអនុវត្តច្បាប់ និង​ប្រជាពលរដ្ឋចំពោះការអនុវត្ត និងគោរពច្បាប់ផងដែរ។

ការសិក្សាលើប្រធានបទ «ឥទ្ធិពល​ហ្វេសប៊ុកនៅក្នុងនយោបាយ និងសង្គមកម្ពុជា ឆ្នាំ២០០៨ - ២០២១» (ករណីសិក្សា៖ រាជធានីភ្នំពេញ)លោក ឆាយ សុផល បាន​ផ្អែក​លើការប្រមូលទិន្នន័យពីការសម្ភាសក្រុមគោលដៅចំនួន ៥០០នាក់ (ស្រ្តីចំនួន​៣០%) និងឯកសារយោងចំនួន៣៩១ ដែលក្នុងនោះមាន​ឯកសារស្រាវជ្រាវ, សៀវ​ភៅ, របាយការណ៍, សុន្ទរកថា, អត្ថបទសារព័ត៌ និងព័ត៌មានលើបណ្តាញផ្សព្វផ្សាយ​សង្គមហ្វេសប៊ុកផងផងដែរ។

ខាងក្រោមនេះ គឺជាលទ្ធផលសិក្សា ក៏ដូចជាចម្លើយពីក្រុមគោលដៅទាំង ៥០០នាក់៖