(ភ្នំបេញ)៖ ក្នុងឱកាសវិលត្រឡប់មកមាតុភូមិវិញ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា គ.ជ.ប បានចូលរួមប្រជុំ ក្នុងក្របខណ្ឌស្ថាប័ន បោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ដោយស្មើមុខ ស្មើមាត់។

សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ចំនួន ២ នោះគឺ សិក្ខាសាលាអន្តរជាតិលើកទី១១ ស្ដីពី «បែបបទនៃការបោះឆ្នោតដើម្បីសម្រួល ការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត» និងមហាសន្និបាតលើកទី១០ របស់បណ្តាញ ពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា RECEF ដែលរៀបចំឡើងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

វត្តមាននៅក្នុងឱកាសនោះ ក៏មានស្ថាប័នធំៗ ដូចជា៖

- អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) ដែលមានសមាជិក ៨៨ ប្រទេស និងមានអ្នកនិយាយភាសាបារាំងសរុបក្នុងលោកចំនួន ៣១០ លាននាក់

- អង្គការអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យដែលជួយក្នុងការងារបោះឆ្នោត (IDEA)មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (eces)

- សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ដែលមានសមាជិក ១៥ ប្រទេស ដែល ហៅកាត់ថា CEDEAO ក្នុងកិច្ចការបោះឆ្នោត ជាដើម។

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់គ.ជ.ប៖