(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានរៀបចំចែកអាវយឺត សរុបមានចំនួន៩៩អាវ និងមានថវិកាមួយចំនួន ជូនដល់កម្លាំងប្រជាការពារភូមិទាំង៧ភូមិ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការឧបត្ថម្ភពីក្រុមហ៊ុនកាស៊ីណូ អេមឹរ៉ាល។

លោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ និងលោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ បានជួបសំណេះសំណាលសួរសុខទុក្ខ និងលើកសរសើរលើស្មារតីកម្លាំងប្រជាការពារភូមិទាំង៧ភូមិ នៅក្នុងសង្កាត់អូរជ្រៅ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាជួយបម្រើការងារក្នុងមូលដ្ឋាន ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងជាកម្លាំងស្នូលមួយដ៏សំខាន់ជាភ្នែកជាច្រមុះដ៏សំខាន់របស់អាជ្ញាធរ។

សូមបញ្ជាក់ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ, លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅ និងលោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូរជ្រៅ បានទទួលអំណោយអាវពីលោក សី សុធារិទ្ធ ជាអាជីវករក្រុងប៉ោយប៉ែត និងសហការីតំណាងឲ្យកាស៊ីណូ អេមមឹរ៉ាល់ បានជួយឧបត្ថម្ភ អាវមានចំនួន៩៩ដល់ប្រជាការពារក្នុងម្នាក់ បានអាវមួយ និងថវិកាម្នាក់ទទួលបាន ៥,០០០រៀល។

លោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ និងលោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានសួរសុខទុក្ខ និងផ្ដាំផ្ញើដល់កម្លាំងប្រជាការពារភូមិទាំង៧ភូមិ ត្រូវខិតខំបំពេញតួនាទីភារកិច្ចថ្នាក់លើដាក់ជូន និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង/២៤ម៉ោង ក្នុងភូមិនីមួយដើម្បីចុះជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង បានទាន់ពេលវេលា និងដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕