(ភ្នំពេញ)៖ ខណៈដែលការបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ កាន់ខិតជិតមកដល់ ក្រុមប្រឆាំងដែលមាន លោក រ៉ុន ឈុន អនុប្រធានគណបក្សភ្លើងទៀន និងបុគ្គលមួយចំនួនទៀត បានព្រមានរៀបចំធ្វើបាតុកម្មទាមទារឱ្យគណបក្សរបស់ខ្លួន អាចចូលរួមបោះឆ្នោតឡើងវិញ ដោយប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។ តើទង្វើនេះនឹងប៉ះពាល់អ្វីខ្លះដល់ដំណើរការរៀបចំការបោះឆ្នោត? តើមានវិធានការច្បាប់អ្វីខ្លះ ទប់ស្កាត់ និងបង្ក្រាបការបង្កអសន្តិសុខមុនការបោះឆ្នោតនេះ?

នៅចុងសប្តាហ៍នេះ Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ «វិធានការច្បាប់ ចំពោះការបង្កអសន្តិសុខ មុនពេលបោះឆ្នោត»។ កិច្ចពិភាក្សានេះ នឹងមានវាគ្មិន២រូប អញ្ជើញចូលរួម ក្នុងនោះមាន៖

- ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌
- លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ

សូមទស្សនិកជន រង់ចាំទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៧៖០០នាទីយប់ ថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ និងចាក់ផ្សាយឡើងវិញ នៅយប់ថ្ងៃអាទិត្យ វេលាម៉ោង១១៖០០-១២៖០០៕