(ភ្នំពេញ)៖ យុវជន មុត គឹមរី ដែលបានចុះទៅដល់ ឧទ្យានជាតិសុរាម្រិតកុសមៈ «គិរីរម្យ» ដោយផ្ទាល់បានអះអាងថា នៅតំបន់គិរីរម្យនេះ ពុំមានការកាប់បំផ្លាញព្រៃឈើ ដូចការចោទប្រកាន់របស់ជនខិលខូចមួយចំនួនឡើយ។

យុវជនរូបនេះ បានរកឃើញថា ក្រុមហ៊ុនដែលវិនិយោគនៅតំបន់ឧទ្យានជាតិសុរាម្រិតកុសមៈ «គិរីរម្យ» នេះ សុទ្ធសឹងតែជាក្រុមហ៊ុនដែលវិនិយោគផ្នែកអេកូទេសចរណ៍ ពុំមែនជាក្រុមហ៊ុនមកកាប់បំផ្លាញព្រៃឈើដូចការចោទប្រកាន់ និងបំភ្លៃរបស់ក្រុមប្រឆាំងនោះទេ។ ក្រុមហ៊ុនថែមទាំងបានលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់ការងារដល់ពលរដ្ឋនៅតំបន់នេះ និងផ្តល់ចំណូលជូនរាជរដ្ឋាភិបាល។

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់យុវជន ដែលចុះទៅដល់ ឧទ្យានជាតិសុរាម្រិតកុសមៈ «គិរីរម្យ»៖