(ភ្នំពេញ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងក្រុមគ្រួសារ បានផ្ញើសារថ្លែងអំណរគុណជូនសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋសភា និងលោកជំទាវ អ៊ូ សាន សាយឈុំ ដែលបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី។

តាមរយៈសារលិខិតថ្លែងអំណរគុណ លោក ចាយ បូរិន បានគូសបញ្ជាក់ថា៖ «ខ្ញុំបាទ និងភរិយា តាងនាមក្រុមគ្រួសារសព លោកឪពុក ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី សូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ បំផុត ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន សាយឈុំ ដែលបានផ្ញើសារលិខិតរំលែកទុក្ខចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី ត្រូវជាឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ជាទី គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតរបស់ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា។

សារចូលរួមមរណទុក្ខរបស់សម្តេចវិបុលសេនាភក្តី និងលោកជំទាវ គឺជាព្រហ្មវិហារធម៌ សង្គហធម៌ប្រកបដោយមេត្តាករុណា ដែលបានផ្តល់នូវភាពកក់ក្ដៅមិនអាចកាត់ថ្លៃបាន និងជាមហាកិត្តិយស ដ៏ធំធេងសម្រាប់ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងអស់។

ជាថ្មីម្ដងទៀត ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមគោរពសម្ដែងនូវកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយអភិបាល ថែរក្សាសម្តេចវិបុល សេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយព្រះពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕