(ភ្នំពេញ)៖ លោក គង់ ម៉ាស់ អតីតសកម្មជនបក្សប្រឆាំង បានបង្ហាញពីបទពិសោធន៍ចាញ់ល្បិចបោកប្រាស់របស់បក្សប្រឆាំង និងបកអាក្រាតពីទង្វើបោកប្រាស់របស់បក្សប្រឆាំង ក្រោយលង់ខ្លួនជឿតាមធ្វើតាមបក្សនោះអស់ពេល១០ឆ្នាំ ទាំងគ្មានបានប្រយោជន៍អ្វី។

លោក គង់ ម៉ាស់ បានបកអាក្រាតពីផ្ទៃក្នុងរបស់បក្សប្រឆាំង ដែលមានតែការកាច់កុងគ្នា ប្រឆាំងគ្នា ដណ្ដើមផលប្រយោជន៍ ច្រណែនគ្នា អ្នកធ្វើការសកម្មមិនមានអ្នកឱ្យតម្លៃ ចូលចិត្តតែអ្នកវ៉ៃអែកស៉ីអប។

លោកបានបន្តថា នយោបាយរបស់បក្សប្រឆាំងនោះគ្មានអ្វីច្បាស់លាស់ ច្បាមយកតែផលប្រយោជន៍សម្រាប់ខ្លួន យកមុខយកមាត់តែខ្លួន និងបក្ខពួកខ្លួនឯង ដើម្បីបង្ហាញអន្តរជាតិ និងបោកប្រាស់អ្នកគាំទ្រខ្លួនឯងថា ស្នេហាជាតិ។

លោកថា អតីតគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយនោះ គឺមកពីមេដឹកនាំបក្សខ្លួនឯងធ្វើខុសច្បាប់ពិតប្រាកដមែន ទើបឈានទៅការរំលាយគណបក្សខ្លួនឯងយ៉ាងដូច្នេះ។

អតីតសកម្មជនបក្សប្រឆាំងដឹងខុសរូបនេះបានអំពាវនាវដល់ប្រជាជនសូមកុំជឿតាមការញុះញង់របស់ពួកនយោបាយអគតិទាំងនោះតទៅទៀត សូមងាកមកចូលរួមកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាលស្របច្បាប់វិញ ទើបនាំប្រទេសជាតិទៅរកការរីកចម្រើនឈានឡើង ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ ប្រជាជនរស់នៅសុខសាន្ត៕