(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលតែងតែយកចិត្តទុកដាក់លើសុខមាលភាពរបស់មន្ត្រីក្រោមឱវាទ បានចាត់បញ្ជូនមន្ត្រីនគរបាល៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភន សុផល នាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក កែម ស៊ីណា នាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះក៏បានប្រគល់នូវអំណោយផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន និងមិត្តរួមការងារ ជូនដល់លោកវរសេនីយ៍ឯក កែម ស៊ីណា ព្រមទាំងមានការជូនពរសូមឱ្យឆាប់ជាសះស្បើយពីជំងឺ។

អំណោយខាងលើនោះរួមមាន៖ ថវិកាជាប្រាក់ដុល្លារ១,០០០ដុល្លារ ប្រាក់រៀល៣,១២០,០០០រៀល និងប្រាក់បាត៣៨,៧០០បាត ទឹកដោះគោឆៅ២កេស ទឹកក្រូច២កេស ទឹកបរិសុទ្ធ៥កេស ត្រីខ១កេស និងមី១កេសធំ៕