(ភ្នំពេញ)៖​ បន្ទាប់ពីបានទទួលអាហាររូបករណ៍ពីសាកលវិទ្យាល័យមក​ អ្នកច្បាប់កម្ពុជាចំនួន០២រូប​ រួមមាន៖​ លោក ខាន់​ វណ្ណៈ រដ្ឋលេខាធិការ​ ក្រសួងយុត្តធម៌​ និងលោក​ មុំ​ សីលបុត្រ​ សមាជិកក្រុមអន្តរាគមន៍​ របស់ក្រុមមេធាវី​ស្ម័គ្រចិត្តសម្តេចតេជោសែន​ បានចំណាយពេលជាង៤ឆ្នាំ​ ធ្វើការសិក្សាស្រាវជ្រាវនៅទីនោះទាំងទៅផ្ទាល់ និងពីចម្ងាយ​ ដោយជាលទ្ធផលនៅថ្ងៃទី០៣ ខែឧសភា​ ឆ្នាំ២០២៣នេះ បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ស្របតាមគលនយោបាយជាតិរបស់រាជរដ្ឋាភិបាល​ ស្តីពីការសិក្សាពេញមួយជីវិត​ ដោយជោគជ័យ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្រ្តភាគនីរតី South-West University of Political Science and Law (SWUPL) នៅទីក្រុងឆុងឈីង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

កម្មវិធីសិក្សានេះ កើតចេញពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន ដែលកម្មវិធីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើសនិងបញ្ជូនថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងតុលាការ ព្រមទាំងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្រ្តភាគនីរតី នៅទីក្រុងឆុងឈីង ប្រទេសចិន៕

បន្ថែមពីលើនេះ​ លោក ខាន់​ វណ្ណៈ​ និងលោកមេធាវី​ មុំ​ សីលបុត្រ ​ក៏ត្រូវបាន​ លោក​ Zhang Xiaojun អគ្គលេខាធិការមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន​ តែងតាំងជាអ្នកជំនាញការច្បាប់របស់កម្ពុជា​ ប្រចាំមជ្ឈមណ្ឌលផងដែរ៕