(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុននេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការប្រកូកប្រកាស និងការចូលរួមក្នុងសកម្មភាព ប្រមូលផ្ដុំណាមួយ ដែលប្រឆាំងមិនទៅហ្នឹងសេចក្តីសម្រេចរបស់គជប និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាអំពើល្មើសច្បាប់។

លោកបានបញ្ជាក់បន្តថា ប្រសិនបើការតវ៉ានេះ មានការពាក់ព័ន្ធទៅនឹង គណបក្សនយោបាយ គណបក្សនយោបាយនោះត្រូវទទួលខុសត្រូវចំពោះច្បាប់ព្រហ្មទណ្ឌ ច្បាប់ស្ដីពីគណបក្សនយោបាយ ក៏ដូចច្បាប់ស្ដីពីការរៀបចំការបោះឆ្នោតជាដើម៕

សូមស្ដាប់ការលើកឡើងរបស់ លោក ជិន ម៉ាលីន ដូចតទៅ៖