(ពោធិ៍សាត់)៖ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅតាមមូលដ្ឋាន កញ្ញា សូ សាន ដែលគេស្គាល់ថាជាជាសប្បុរសជនមួយរូប តែងតែចូលរួមសកម្មភាពមនុស្សធម៌នោះ ថ្មីៗនេះ កញ្ញាបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១៨០០ដុល្លារ ជូនវិទ្យាល័យហ៊ុន សែន១០មករាបឹងកន្ទួត ដែលស្ថិតនៅឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ១០មករាបឹងកន្ទួត បានថ្លែងអំណរគុណ កញ្ញា សូ សាន ដែលជាអ្នកពោធិ៍សាត់ និងជាអតីតសិស្ស ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ១៨០០ដុល្លារ ជួយដល់សាលាបានទិញសម្ភារសិក្សាដូចជាតុកៅអី សម្រាប់សិស្សសាលាដែលជាធនធានមនុស្សប្រើប្រាស់សិក្សាជាបន្ត។

ក្រៅពីជាសប្បុរសជន កញ្ញា សូ សាន ជាម្ចាស់ក្រុមហ៊ុន SoSan Global Co.,Ltd (https://www.facebook.com/SAKETISAFFRONSOSANGLOBAL) ដែលនាំចូលផលិផល Saffron ផ្តាច់មុខពីប្រទេសអារ៉ាប់ មកលក់នៅកម្ពុជា។ ម្ចាស់ក្រុមហ៊ុនរូបនេះក៏តែងតែមានវត្តមាន និងការងារជាច្រើនជាមួយថ្នាក់ដឹកនាំធំៗ ហើយក៏ជាអ្នកថតរូបដ៏មានស្នាដៃម្នាក់ក្នុងការថតរូបឱ្យថ្នាក់ដឹកនាំទៀតផង៕