(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩០,១៤៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៤,២២៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៨៦៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,៣៨៥នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៩៩៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៥,៦៧៨នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៦៣,១៣០នាក់, ដូសទី៤ចំនួន ៥,២២៣,២១៨នាក់, ដូសទី៥ចំនួន ១,៨៧២,៧៥៨នាក់ និងដូសទី៦ចំនួន ៤៣០,៨៩២នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕