(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំស្តៅកោង និងក្នុងកិច្ចប្រជុំការងារនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថា មេរៀនប្រវត្តិសាស្ត្រកម្ពុជាពីសង្គ្រាមនិងរបបប្រល័យពូជសាសន៍ផ្តល់តម្លៃអមតៈនៃ «សន្តិភាពសព្វថ្ងៃ» សម្រាប់យើងទាំងអស់គ្នា។

អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុកបាភ្នំបានសំណូមពរដោយទទូចចំពោះប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅចូលរួមបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សំដៅការពារយ៉ាងរឹងមាំនូវសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់សង្គមជាតិបច្ចុប្បន្នសម្រាប់អនាគតរុងរឿងរបស់កម្ពុជាជារៀងដរាបតរៀងទៅ៕