(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ជួញដូរ៨ករណី និងដឹកជញ្ជូនរក្សាទុក ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,២៥៩ករណី ឃាត់មនុស្ស៧,៧៧៥នាក់ (ស្រី៤៩១នាក់)៕