(ភ្នំពេញ)៖ អ្នកនាង ហ៊ូ សុវណ្ណ ចាន់លីដា ហៅដាកូកូ ដែលជាអតីតសកម្មជននៃគណបក្សសង្រ្គោះជាតិ ហើយជាអ្នកផ្សព្វផ្សាយនៅលើផេករបស់ក្រុមប្រឆាំងមួយឈ្មោះ «I Love Cambodia Hotnews II នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញវីដេអូ ស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។
យុវតីរូបនេះ បានលើកឡើងថា កន្លងទៅខ្លួនបានចាញ់បោក លោកសម រង្ស៉ី ដែលគ្មានទំនួលខុសត្រូវ ហើយតែងសន្យាខ្យល់ ហើយពេលនេះខ្លួនមានការយល់ច្បាស់ អំពីគោលនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាង និងអភិវឌ្ឍប្រទេស៕
ខាងក្រោមនេះជាវីដេអូរបស់ អ្នកនាង ហ៊ូ សុវណ្ណ ចាន់លីដា៖