(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លី សមាគមឧកញ៉ាកម្ពុជា បានបង្ហាញនូវទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួន គឺរក្សា និងលើកតម្កើងឧត្តមភាពដ៏ឧត្តុងឧត្តម នៃគោរមងារឧកញ៉ា និងចូលរួមជួយកិច្ចការងារសង្គម មនុស្សធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។

ខាងក្រោមនេះជាទស្សនៈវិស័យ និងបេសកកម្មសំខាន់ៗរបស់សមាគមឧកញ៉ាកម្ពុជា៖
* រក្សា និងលើកកម្ពស់គុណតម្លៃដ៏ឧត្តុងឧត្តមនៃគោរមងារឧកញ៉ា
* ពិគ្រោះយោបាលអំពីតម្រូវការចាំបាច់ និងរួមគ្នាជួយរក្សាការពារកិត្តិយសគោរមងារឧកញ៉ា
* រួមគ្នាជួយដល់កិច្ចមនុស្សធម៌
* ចូលរួមលើកកម្ពស់ជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា
* ពង្រឹងប្រសិទ្ធភាពលេខាធិការដ្ឋាន ដើម្បីធានានិរន្តរភាព សមាគមឧកញ៉ាកម្ពុជា
* រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើ​ន
* រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្នសមាគមនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន៕