(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ក្នុងនោះ ករណីប្រើប្រាស់១១ករណី, ជួញដូរ៩ករណី និងដឹកជញ្ជូនរក្សាទុក៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,២៨២ករណី ឃាត់មនុស្ស៧,៨៣៧នាក់ (ស្រី៤៩២នាក់)៕