(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤នាក់ ខណៈជាអ្នកជាសះស្បើយ ៤នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៨៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៧៣២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕