(ភ្នំពេញ)៖ ឯកឧត្តម មាស ដេត នាថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាពញាចក្តី ហេង សំរិន ប្រធានរដ្ឋសភា។ ជាមួយនឹងតំណែងនេះ ក្រុមជំនួយការ ​នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួមអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម មាស ដេត ផងដែរ។

ក្នុងឱកាសដ៏ វិសសវិសាលនេះ ក្រុមជំនួយការរបស់ លោក មាស ដេត សូមសម្ដែងនូវសេចក្តីសោមនស្ស រីករាយឥតឧបមា និងសូមបូងសូងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជូយប្រោះព្រំប្រសិទ្ធពរជ័យជូន ឯកឧត្តម មាស ដេត និងលោកជំទាវ ម៉ៅ មុំ ព្រមទាំងបុត្រាបុត្រ ជួបប្រទះព័តសេចក្តីសុខ សុភមង្គល និងបកបដោយពុទ្ធពរទាំងបូនបការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឈ្លាតឡើយ៕