(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩០,៥៦៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៤,៣៧២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៨៧៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,៤០៥នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,០៤៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៥,៨៦៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៦៤,៣៤០នាក់, ដូសទី៤ចំនួន ៥,២២៥,០១០នាក់, ដូសទី៥ចំនួន ១,៨៧៥,០៤៨នាក់ និងដូសទី៦ចំនួន ៤៣៤,១៥៥នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕