(ហ្សាការតា)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។ ជំនួបនេះបានធ្វើឡើងនៅទីក្រុងហ្សាការតា។

នៅក្នុងជំនួបនោះ លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ឡើងវិញអំពីការបន្តគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ជោគជ័យរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ក៏ដូចជា ៖ សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល នាពេលខាងមុខ។

នៅក្នុងជំនួបនោះដែរ លោកស្រីរដ្ឋមន្ត្រីការបរទេស និងលោកបណ្ឌិត កៅ គឹមហួន ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ចុងក្រោយនៃបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕