(ភ្នំពេញ)៖ កម្ពុជាដែលបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ពេលនេះកំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈមានការព្យាករណ៍ចុងក្រោយមួយថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៧ ដែលមុនផែនការរហូតដល់៣ឆ្នាំផងដែរ។​

នៅចុងសប្តាហ៍នេះ Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «កត្តាអ្វីខ្លះ ដែលធ្វើឱ្យកម្ពុជារីកចម្រើនយ៉ាងរហ័ស និងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ មុនផែនការ»។ កិច្ចពិភាក្សា នឹងមានវាគ្មិន២រូប អញ្ជើញចូលរួម ក្នុងនោះមាន៖
១៖ លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី
២៖ លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

សូមទស្សនិកជន រង់ចាំទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៧៖០០នាទីយប់ ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ និងចាក់ផ្សាយឡើងវិញ នៅយប់ថ្ងៃអាទិត្យ វេលាម៉ោង១១៖០០-១២៖០០៕