(កណ្តាល)៖ អនុវត្តតាមអនុសាសន៍របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចាន់ តារា អភិបាលក្រុង រួមជាមួយលោកអភិបាលរង មន្រ្តីការិយាល័យពាក់ព័ន្ធ បានចុះចែកវិញ្ញាបនបត្រប័ណ្ណសម្គាល់អចលនវត្ថុ (សម្រាប់ដីអំណោយ ,ដីប្រទានកម្ម និងដីសន្តតិកម្ម) ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៤១ គ្រួសារ ស្ថិតនៅភូមិក្តី កណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ​ បានឱ្យដឹងថា៖ សម្រាប់កាចែកវិញ្ញាបនបត្រប័ណ្ណសម្គាល់អចលនវត្ថុ (សម្រាប់ដីអំណោយ ,ដីប្រទានកម្ម និងដីសន្តតិកម្ម) នារយៈពេលកន្លងទៅនេះ មានសរុបចំនួន ៣០០គ្រួសារហើយ ដែលបានទទួល លោកក៏បានបន្តថា៖ ក្នុងពេលនោះក្រុមកាងារ បានភ្ជាប់តេឡេក្រាម (Chanel Telegram) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក គង់ សោភ័ណ្ឌ ហើយបានចែកជូន ឃីត១កញ្ចប់ និងវែនតា១ជូនចាស់ៗ និងប្រគេនដល់ព្រះសង្ឃផងដែរ៕