(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»។

គណៈកម្មការអន្តរក្រសួង ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានសមាសភាពសរុប ៣៥ រូប។

គគណៈកម្មការអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

• ពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច និងស្នើទម្រង់នៃការវិនិយោគលើគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ពីព្រែក តាកែវនៃដៃទន្លេមេគង្គទៅសមុទ្រខេត្តកែប

• ជំរុញការរៀបចំគម្រោងវិនិយោគនេះឱ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព និង ស្វែងរកដៃគូវិនិយោគ ដើម្បីអនុវត្តគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ” ឱ្យមានគុណភាព និងប្រសិទ្ធភាព ព្រមទាំងពិនិត្យ វាយតម្លៃ និងចរចាលើកិច្ចព្រមព្រៀងវិនិយោគលើគម្រោងនេះ

• ជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ "ព្រែកជីកហ្វូណនតេជោ” ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធភាព ធ្វើឱ្យថ្លៃដឹកជញ្ជូនចុះទាប និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ
• ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាលជាដើម៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន៖