(ព្រៃវែង)៖ លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង បានថ្លែងប្រាប់ឲ្យដឹង​ថា នៅម៉ោងប្រមាណ​ ៩៖០០ព្រឹកថ្ងៃទី២៦ ខែមីនានេះ មានករណីរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បានរអិលធ្លាក់ចូលទឹកទន្លេ ដោយក្នុងនោះមានមនុស្ស ៤នាក់ (ទាំងអ្នកបើក និងអ្នកជិះ) ប៉ុន្តែអ្នកទាំងនោះបានហែល​ឡើង​មកលើគោកវិញ ដោយមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។

លោកអធិការរូបនោះបានបញ្ជាក់ថា រថយន្ត​កូរ៉េ ១.៥តោន ដែលធ្លាក់ចូលទឹកទន្លេនោះ បានធ្វើដំណើរពី​ភ្នំពេញ ទៅអ្នកលឿង លុះពេលជិះចូលឆ្លងសាឡាង រេចង្កូតធ្លាក់ចូលទឹកទន្លេតែម្តង៕