(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួន២ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រីកិតិ្តសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា របៀបវារៈចំនួន២ នោះរួមមាន៖
១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្តនីតិកាលទី៧ រដ្ឋសភាចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។
២៖ ការបោះឆ្នោតជ្រើសតាំងលោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖