(ភ្នំពេញ)៖ ជនសង្ស័យដែលលួចបង្កើតគណនី Telegram ក្លែងក្លាយ ហើយប្រើប្រាស់រូប និងឈ្មោះរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល រួចឆាតទៅខ្ចីលុយលោក គង់ សោភ័ណ្ឌ អភិបាលខេត្ដកណ្ដាលនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបានហើយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់យ៉ាងដូច្នេះថា «ជនសង្ស័យដែលបានបង្កើត Acc Telegram ថ្មី យករូបខ្ញុំទៅដាក់ដើម្បីឆាតខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំនាញបានធ្វើការឃាត់ខ្កួនជនសង្ស័យបានហើយ ហើយជនសង្ស័យបានសារភាពពីអំពើរបស់ខ្លួន»

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕