(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd. (BUCG) ចូលជួបសម្តែងការអបអរសាទរ និងពិភាក្សាការងារ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងជំនួបនេះ ក៏មានការលើការបន្តកិច្ចសហប្រត្តិបត្តិការ ក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ពិសេសក្នុងការពង្រឹងបច្ចេកទេសសាងសង់ ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការ ដោយមានការគិតគូរខ្ពស់ពីបរិស្ថាន និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផងដែរ។

គួររម្លឹកដែរថា កន្លងមកក្រុមហ៊ុន BUCG បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមបណ្តាខេត្តមួយចំនួនផងដែរ៕