(បេ៉កាំង, ចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសចិន នារសៀលថ្ងៃទី១៤ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ៕