(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលុបចោលអាជ្ញាប័ណ្ណ ភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន ស៊ីវីភី ខនសាល់ធេន ឯ.ក ជាអក្សរឡាតាំង CVP CONSULTANT CO.,LTD លេខ អត្តសញ្ញាណកម្មសារពើពន្ធ K008-901804356 លេខអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ TA201811002 ដោយគិតចាប់ពីពេលនេះតទៅ។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងដែរថា តាមរយៈការសម្រេចនេះ ក្រុមហ៊ុនត្រូវបានបាត់បង់នីតិសម្បទា ជាភ្នាក់ងារសេវាកម្មពន្ធដារ ដែលអាចផ្តល់សេវាពាក់ព័ន្ធនឹងពន្ធដារជូនអតិថិជន ឬជូនអ្នកជាប់ពន្ធនានា៕

ខាងក្រោយនេះជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ៖