(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំស្ដីពី ការរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរស និងញាតិមិត្ដសាច់សាលោហិត ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។

ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃសៅរ៍១រោច ដល់ថ្ងៃសៅរ៍១៥រោច ខែភទ្របទ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឲ្យដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនា រាជធានី/ខេត្ត នូវការងារមួយចំនួន។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងធម្មការ និងសាសនា៖