(សៀមរាប)៖​ លោក​ ប៉េង ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)នៅក្រុងសៀមរាប។

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)នៅក្រុងសៀមរាប គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បង្កើនចំនួនការតភ្ជាប់បណ្តាញលូខ្នែង និងលូខ្នែងរង ក្នុងតំបន់គោលដៅចំនួន០៤សង្កាត់ ក្នុងក្រុងសៀមរាប កែលម្អស្ថានីយបូមទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។

គួរបញ្ជាក់ថា គម្រោងនេះបានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ក្នុងទំហំថវិកាសរុប ២៥,៥ លានដុល្លារអាមេរិក រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១លានដុល្លារអាមេរិកផងដែរ៕