(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ កីឡាការិនី ស៉ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ជ្រើសរើសជើងឯកអាស៉ីលើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) លើវិញ្ញាសា ទ្រីយ៉ូ សម្តែងជាក្រុម។ ការប្រកួតនេះ បានធ្វើឡើងប្រទេសម៉ុងហ្គោលី នៅថ្ងៃទី១៧ កញ្ញា ២០២៣៕