(ភ្នំពេញ)៖ លោក Cliff Moffat ជនជាតិអាមេរិកម្នាក់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានលើកឡើងថា ការលើកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជារឿងសាកសមបំផុត។

តាមរយៈវីដេអូមួយ លោក Cliff បានថ្លែងបន្តថា ការលើកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏មិនខុសច្បាប់អ្វីដែរ ទាំងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ។ លោកបន្ថែមថា ចំពោះរឿងក្រុមប្រឆាំង ដែលធ្វើសកម្មភាពប្រឆាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងធ្វើដំណើរទៅចូលរួមប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញូវយ៉ក នាចុងខែកញ្ញា ឆ្នាំ២០២៣ ជារឿងគួរឲ្យធុញទ្រាន់ បើពួកគេមិនគោរពច្បាប់ គឃ្លើន និងហិង្សា៕

ខាងក្រោមនេះជាវីដេអូ៖