(ភ្នំពេញ)៖ លោក ស៊ែម សូ ប្រជាពលរដ្ឋខ្មែររស់នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានលើកឡើងក្នុងវីដេអូមួយថា ចំពោះរឿងក្រុមប្រឆាំង ដែលធ្វើសកម្មភាពប្រឆាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងធ្វើដំណើរទៅចូលរួមប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញូវយ៉ក នាចុងខែកញ្ញា ឆ្នាំ២០២៣ ដោយប្រើពាក្យថា «Free Cambodia»​ មិនមែនជារឿងត្រឹមត្រូវទេ។

ប្រើពាក្យថា «Free Cambodia»​ មិនមែនជារឿងត្រឹមត្រូវ ព្រោះតែកម្ពុជា គឺជាប្រទេសសេរី មិនមែនជាប្រទេសកុម្មនុយនីស្តនោះទេ។ លោកយល់ថា ក្រុមប្រឆាំងនៅតែមានទស្សនៈប្រឆាំង ព្រោះសូម្បីតែព្រះពុទ្ធ ឬព្រះយ៉េស៊ូវ ក៏មានអ្នកស្អប់ដែរ ប៉ុន្តែការនាំមនុស្សទៅរកភាពភ្លឺស្វាង មិនមែនជារឿងងាយទេ៕

ខាងក្រោមនេះជាវីដេអូ៖