(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ៣៥ករណី ឃាត់ខ្លួនជនសង្ស័យ ១០៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក ២២ករណី ឃាត់ខ្លួន ៥១នាក់
* ករណីប្រើប្រាស់ ១៣ករណី ឃាត់ខ្លួន ៥៦នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៦០៩ករណី ឃាត់ខ្លួ​ន ១៣,៩០៨នាក់ (ស្រី៩១៣នាក់)៕